លោក សុខ ឥសាន បានឆ្លើយតបថា ការអំពាវនាវនេះ ជាការរំលោភឆន្ទៈប្រជាជនកម្ពុជា យ៉ាងច្បាស់ក្រឡែត

2017-12-14 14:55:00 5223 Views

បន្ទាប់ពីសមាជិករដ្ឋសភាអាមេរិក លោក ដេណា រ៉ូរ៉ាបាកគើ  បានអំពាវនាវពលរដ្ឋខ្មែរ រៀបចំគម្រោងដើម្បីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចុះចេញពីតំណែងនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច (CPP) លោក សុខ ឥសាន បានឆ្លើយតបថា ការអំពាវនាវនេះ ជាការរំលោភឆន្ទៈប្រជាជនកម្ពុជា យ៉ាងច្បាស់ក្រឡែត ហើយក៏ជា ការដើរផ្ទុយពីលទ្ធិប្រជាធិបតេយ្យ ផងដែរ ។ការប្រតិកម្មតបទៅកាន់សមាជិករដ្ឋសភាអាមេរិក របស់លោក សុខ ឥសាន ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ថា “តំណាងរាស្ត្រសហរដ្ឋអាមេរិក ផ្ដល់អនុសាសន៍ដល់ពលរដ្ឋខ្មែរ ឲ្យត្រៀមខ្លួនរៀបចំជណ្ដើរមួយ សម្រាប់ឲ្យលោកហ៊ុន សែន ចុះចេញពីអំណាចដោយសម្រួល ដោយគ្មានអំពើហិង្សា គ្មានការបង្ហូរឈាម និងគ្មានការផ្ដន្ទាទោស” ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/ahQMvU

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា