លោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ដ្រី បានអះអាងថា កម្ពុជាបានត្រៀមលក្ខណៈ លះបង់គ្រប់បែបយ៉ាង សម្រាប់សហគមន៍អឺរ៉ុប (EU) គ្រោងចាត់វិធានការ ដាក់ទណ្ឌកម្មធ្ងន់ៗលើកម្ពុជា តាមរយៈការបោះឆ្នោត លើសេចក្ដីសម្រេចបញ្ឈប់ការ អនុគ្រោះពន្ធនាំចេញ ទំនិញពីកម្ពុជាទៅអឺរ៉ុប ។យោងតាមការចេញផ្សាយ វិទ្យុអាស៊ីសេរីបានឲ្យដឹងថា “សភាសហគមន៍អឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ នេះ គ្រោងបោះឆ្នោតអនុម័ត សេចក្ដីសម្រេចមួយស្ដីពី ការបញ្ឈប់ការអនុគ្រោះពន្ធ នាំចេញទំនិញពីប្រទេសកម្ពុជា មកកាន់ទីផ្សារអឺរ៉ុប បើរដ្ឋាភិបាលកម្ពុជា នៅតែព្រងើយកន្តើយមិន ធ្វើតាមសំណូមពរ របស់សហគមន៍អន្តរជាតិ ដែលស្នើឲ្យលុបចោលសេចក្ដី សម្រេចរម្លាយគណបក្សសង្គ្រោះជាតិ និងបញ្ឈប់ការបង្ក ឧបសគ្គជាបន្តបន្ទាប់ដែល រារាំងដល់គណបក្សប្រឆាំង ដោយត្រូវបញ្ឈប់ឲ្យបាន ឆាប់តាមដែលអាចធ្វើបាន ដើម្បីឲ្យបក្សប្រឆាំងអាច ចូលរួមក្នុងជីវភាព នយោបាយស្មើភាពគ្នា ក្នុងដំណើរការ បោះឆ្នោតជាតិខាងមុខ” ។
ប្រភព៖សារព័ត៌មានដើមអម្ពិល