អ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានបញ្ជាក់ថា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ (CNRP) ដែលបានថ្លែងនៅសហរដ្ឋអាមេរិក គ្រាន់តែជាការបំភិតភ័យ ព័ត៌មានមិនពិតពីកម្ពុជា ជូនពលរដ្ឋខ្មែរនៅអាមេរិក ឲ្យមានការយល់ច្រលំ មកលើរាជរដ្ឋាភិបាលប៉ុណ្ណោះ ។លោក អេង ឆៃអ៊ាង អតីតមន្រ្តីជាន់ខ្ពស់ CNRP នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បាននិយាយនៅមុខស្ថានទូតខ្មែរ ប្រចាំទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកថា ភាគីម្ខាងទៀតហេតុតែចង់ឈ្នះ បានកែប្រែច្បាប់តាមអំពើចិត្ត ដើម្បីកំចាត់ដៃគូប្រកួត។លោកបានថ្លែងថា “ច្បាប់ដែលធ្វើនៅកម្ពុជា មិនមែនបម្រើប្រជាពលរដ្ឋទេ គឺជាច្បាប់មួយធ្វើកំចាត់កំចាយខ្មែរ។ ការប្រកួតប្រជែងមួយ វាមិនដែលគូប្រកួតម្ខាងចង់ឈ្នះ កែច្បាប់តាមអំពើចិត្តទេ។ ការប្រកួតបែបនេះ មិនមែនការប្រកួតដោយយុត្តិធម៌ទេ” ។
ប្រភព៖សារព័ត៌មានដើមអម្ពិល