ក្រុមអ្នកច្បាប់សហរដ្ឋអាមេរិកគ្រោងដាក់ចេញនូវវិធានការធ្ងន់ធ្ងរជាក់លាក់ ក្នុងការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតដល់រដ្ឋាភិបាលលោក ហ៊ុន សែន នៅប៉ុន្មានសប្ដាហ៍ខាងមុខ។ វិធានការថ្មីនេះ ដើម្បីបង្ខំឲ្យរដ្ឋាភិបាលកម្ពុជាគោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។តំណាងរាស្ត្រសហព័ន្ធសហរដ្ឋអាមេរិកពីខាងគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋហ្វ្លរីដា (Florida) និងជាប្រធានអនុគណៈកម្មការកិច្ចបរទេសសភាអាមេរិក លោក ថិត យ៉ូហូ (Ted Yoho) បានប្រាប់ អាស៊ីសេរីកាលពីថ្ងៃទី១២ ខែធ្នូ ថា វិធានការថ្មីដែលរដ្ឋសភាអាមេរិកគ្រោងដាក់ទណ្ឌកម្មបន្ថែមដល់រដ្ឋាភិបាលលោក ហ៊ុន សែន នោះនឹងចេញជាលទ្ធផល នៅខែមករា ខាងមុខយ៉ាងយូរបំផុត៖ «គណៈកម្មការរបស់យើងធ្វើកិច្ចការលឿនណាស់ អ្នកឯងនឹងបានដឹង អំពីដំណឹងនេះប្រហែលនៅខែមករា ឬខែកុម្ភៈ។
ប្រភព៖RFA