រដ្ឋាភិបាលកម្ពុជាកំពុងត្រូវបានប្រទេសលោកសេរីខាងលិច និងកុម្មុយនិស្តចិន ប្រទាញប្រទង់ដណ្ដើមគ្នា ដើម្បីធ្វើជាភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ខណៈអាមេរិកចង់បានកម្ពុជាដើម្បីពង្រឹងឥទ្ធិពលនៅអាស៊ីអាគ្នេយ៍ ហើយមេដឹកនាំកម្ពុជាកំពុងងាកទៅរកកុម្មុយនិស្តចិនដោយសារតែជំនួយគ្មានចំណង។អ្នកជំនាញកិច្ចការបរទេសព្រមានថា បើសិនជារដ្ឋាភិបាលសម្រេចងាកទៅចាប់មហាយក្សចិនទាំងស្រុងនោះ កម្ពុជានឹងមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ហើយចលនាបះបោរប្រឆាំងរដ្ឋាភិបាល ពីម្ចាស់ឆ្នោត ក៏នឹងអាចកើតមានឡើងជាមិនខាន។អ្នកជំនាញខាងកិច្ចការបរទេសលើកឡើងថា ជម្លោះនយោបាយនៅកម្ពុជា មិនអាចដោះស្រាយបញ្ចប់បានទេ បើសិនជាមេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង ពឹងផ្អែកលើប្រទេសមហាអំណាចលោកខាងលិច និងមហាអំណាចកុម្មុយនិស្តចិននោះ លុះណាមេដឹកនាំទាំងពីរងាកមករកតុចរចារវាងខ្មែរ នឹងខ្មែរ។
ប្រភព៖RFA