រដ្ឋសភាកម្ពុជាកាលពីថ្ងៃទី ១៦ បានចេញសេចក្ដីថ្លែងការណ៍ប្រតិកម្មទៅនឹងសេចក្ដីសម្រេចរបស់សភាអឺរ៉ុបស្ដីពីបញ្ហាកម្ពុជា ដោយសម្ដែងនូវការមិនយល់ស្របនិងមានការសោកស្ដាយ ពិសេសករណីផ្អាកជំនួយក្រោយរំលាយគណបក្សសង្គ្រោះជាតិ ដែលបានប្រព្រឹត្តអំពើរុច្ចរិតបង្កឲ្យមានអសន្តិសុខនិងចលាចលនៅទូទាំងប្រទេស។សេចក្ដីថ្លែងការណ៍នេះបានសរសេរថា៖«ការផ្អាកជំនួយសម្រាប់កិច្ចការបោះឆ្នោត និងវិធានការដាក់ទណ្ឌកម្ម មិនមែនជាជម្រើសត្រឹមត្រូវដើម្បីពង្រឹងគុណភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ»។ «រដ្ឋសភាជឿជាក់ថា សភាអឺរ៉ុបនឹងមិនយកបញ្ហានេះដើម្បីសម្រេចចិត្តដែលមានលក្ខណៈនយោបាយទេ ប៉ុន្តែនឹងផ្ដល់សារៈសំខាន់ដល់ផលប្រយោជន៍ទូទៅរបស់កម្មករ-កម្មការិនី»។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍