ក្រសួងព័ត៌មានបានសម្រេចមិនអនុញ្ញាតឲ្យស្ថានីយ៍វិទ្យុទាំង ជាង ១០ ដែលត្រូវបានបិទកាលពីខែសីហានោះ ដំណើរការផ្សាយឡើងវិញនោះទេ ខណៈពេលដែលក្រសួងក៏កំពុងតែពិចារណាក្នុងការលុបអាជ្ញាប័ណ្ណកាសែតចំនួន២៧៥ អង្គភាព ដោយសារអត់មានចេញផ្សាយ។បើទោះជាមានការស្នើសុំបើកឡើងវិញ យ៉ាងណាក៏ដោយ ក៏ក្រសួងព័ត៌មានបានសម្រេចមិនអនុញ្ញាតឲ្យស្ថានីយ៍ទាំងចំនួន ១៧ នោះមានដំណើរការឡើងវិញនោះដែរ។ នេះបើយោងតាមលោកផុស សុវណ្ណអគ្គនាយកនៃ អគ្គនាយកដ្ឋានព័ត៌មាននិងសោទស្សន៍ នៃក្រសួងព័ត៌មាន ដែលបានថ្លែង កាលពីថ្ងៃសុក្រ នៅក្នុងសិក្ខាសាលាស្តីពីសន្តិភាព និងសុវត្ថិភាពរបស់ស្ថាប័នផ្សព្វផ្សាយនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ (ACT)។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍