មន្ត្រីគណបក្សសង្រ្គោះជាតិនៅតាមខេត្តមួយចំនួន លើកឡើងស្រដៀងគ្នាថា គ្មានទេការបង្កើតគណបក្សថ្មី ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ ហើយពួកគេក៏មិនគាំទ្រឲ្យបង្កើតបក្សថ្មីដែរ។ ការលើកឡើងនេះ ក្រោយពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរនៅក្នុងគេហទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួន ដោយផ្ដល់ជាយោបល់ឱ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបង្កើតគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតខាងមុខ។ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនៅតាមបណ្ដាខេត្តមួយចំនួនលើកឡើងថា ការផ្ដល់យោបល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ឲ្យមន្ត្រីគណបក្សប្រឆាំងមួយនេះ បង្កើតគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតខាងមុខ គឺមិនមែនជាការផ្សះផ្សាជាតិទេ ប៉ុន្តែធ្វើឱ្យសង្គមជាតិរឹតតែបែកបាក់ថែមទៀត។
ប្រភព៖RFA