តាមគ្រោងលោក វង្ស ភក្តី មេធាវីតំណាងដោយអាណត្តិ របស់អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នឹងចូលបំភ្លឺចំពោះមុខលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នេះ ជុំវិញបណ្តឹងប្តឹងទណ្ឌិត សម រង្ស៊ី ពីបទ ញុះញង់កុំឱ្យយោធិន ស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថ ។ក្នុងលិខិតអញ្ជើញរបស់ លោក សៀង សុខ បានកំណត់ឱ្យ លោក វង្ស ភក្តី ចូលបំភ្លឺនៅអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង៩៖០០នាទីព្រឹក នៅជាន់ទី២ បន្ទប់ «ប»។ ទន្ទឹមគ្នានឹងការកោះហៅ មេធាវីដើមបណ្តឹងនេះ លោក សៀង សុខ ក៏បានចេញដីកាកោះហៅទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឱ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនាមជនសង្ស័យផងដែរ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល