ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា ប្រសិនបើលោកជានាយករដ្ឋមន្រ្តីកម្ពុជាវិញ មិនបណ្តោយឲ្យអ្នកណាម្នាក់មកធ្វើអ្វី និងបង្គាប់បញ្ជាតាមអំពើចិត្តនោះទេ នឹងចាត់វិធានការណ៍ភ្លាមៗ ក្នុងអាណត្តិជានាយករដ្ឋមន្រ្តីរយៈពេល៥ឆ្នាំ។ក្នុងន័យដែលលោក លើកឡើងនេះ ចង់សំដៅទៅលើ អតីតបក្សប្រឆាំង និងបណ្តាសហគមន៍អន្តរជាតិ ដូចសហគមន៍អឺរ៉ុប និងអាមេរិក ក្រោយពីប្រទេសមហាអំណាចទាំងពីរ បានដាក់សម្ពាធមកលើកម្ពុជា ដោយមានការរំលាយ គណបក្សសង្រ្គោះជាតិ និងចាប់ខ្លួនលោក កឹម សុខាដាក់ពន្ធនាគារ ។មហាអំណាចទាំងពីរនេះ បានស្នើឲ្យគណបក្សសង្រ្គោះជាតិ ដំណើរការឡើងវិញ ដើម្បីបានចូលរួម ក្នុងដំណើរការបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខ ព្រោះបើមិនអនុញ្ញាត ឲ្យបក្សប្រឆាំងដ៏ធំចូល រួមបោះឆ្នោតទេ លទ្ធផលបោះឆ្នោត មិនអាចទទួលយកបាន ។
ប្រភព៖សារព័ត៌មានដើមអម្ពិល