បន្ទាប់ពីគណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត (គ.ជ.ប)បែងចែកអាសនៈ ក្រុមប្រឹក្សាឃុំ-សង្កាត់អតីតគណបក្ស សង្រ្គោះជាតិ ជាង៥ពាន់នាក់ទៅ ឲ្យគណបក្ស ដែលបានចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិ ទី៤ឆ្នាំ២០១៧ លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា បានអះអាងនៅថ្ងៃទី១៨ ខែ ធ្នូនេះថា គណបក្សយុវជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៣អាសនៈក្នុងឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។សូមរំលឹកថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧បានចេញ សេចក្ដីសម្រេច ស្ដីពីការបែងចែក អាសនៈ ដែលនៅទំនេរ នៃក្រុមប្រឹក្សា រាជធានី និងក្រុមប្រឹក្សា ខេត្តអនុលោម តាមមាត្រា១៣ស្ទួន នៃច្បាប់ស្ដីពី វិសោធនកម្មច្បាប់ ស្ដីពីការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ប្រភព៖សារព័ត៌មានដើមអម្ពិល