រដ្ឋាភិបាល ប្រាប់ឲ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយនោះ បង្កើតគណបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។ ឆ្លើយតបការលើកឡើងរបស់រដ្ឋាភិបាលនេះ អតីតគណបក្សសង្គ្រោះជាតិ ប្រកាសមិនដើរតាមផ្លូវដែលរដ្ឋាភិបាលគូសវាសឲ្យខ្លួនឡើយ។អតីតគណបក្សសង្គ្រោះជាតិ ចំអកវិញថា រដ្ឋាភិបាលកំពុងរងសម្ពាធអន្តរជាតិធ្ងន់ធ្ងរ ទើបបង្កើតយុទ្ធសាស្ត្របង្វែរស្ថានការណ៍បែបនេះ។បើមជ្ឈដ្ឋានទូទៅនៅតែរំពឹងថា គណបក្សសង្គ្រោះជាតិ នឹងមានវត្តមានក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះ ទំនងជាមិនដូចក្តីរំពឹងឡើយ។ នោះក៏ព្រោះតែឱកាសរស់ឡើងវិញរបស់អតីតគណបក្សសង្គ្រោះជាតិ ហាក់គ្មានផ្លូវបើកឲ្យដំណើការវិញនោះទេ។ ត្រង់ចំណុចនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រលយសម្ដីថា គ្មានឡើយវត្តមានអតីតគណបក្សសង្គ្រោះជាតិ ដែលអាចកើតឡើងជាថ្មី។
ប្រភព៖សារព័ត៌មានថ្មីៗ