អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីលោក ផៃ ស៊ីផាន បានអះអាងថា សម្ដីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី គឺជាសម្ដីមនុស្ស ឧទ្ទាមដែលមានបំណងបោក ប្រជាពលរដ្ឋខ្មែរ ឲ្យយល់ច្រឡំមកលើ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើមិនល្អដាក់ពលរដ្ឋខ្លួន ។លោក សម រង្ស៊ី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ បានចេញវិដេអូខ្លីបមួយបង្ហាញថា ស្ថានភាពនៅកម្ពុជាសព្វថ្ងៃ អាចប្រៀបធៀបទៅនឹងដំបៅបុស ដែលក្លាយកាន់តែធំឡើងៗ និងកាន់តែឈឺចាប់ខ្លាំង ដូច្នេះត្រូវតែហ៊ានវះកាត់ បុសនេះចេញ ដើម្បីឲ្យវាធ្លាយតែម្តង ។
ប្រភព៖សារព័ត៌មានដើមអម្ពិល