ក្រោយពីបណ្តាប្រទេស ជាច្រើននៅតែបន្តចោទ ប្រកាន់កម្ពុជាថា លទ្ធិប្រជាធិប តេយ្យ មានការធ្លាក់ចុះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) ដែលជាបក្សកាន់អំណាចនៅតែអះអាងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែមានភាព ស្រស់បំព្រង និងបោះជំហ៊ានទៅមុខជានិច្ច ទោះបីមានភាពរកាំរកុះខ្លះៗ បង្កដោយបក្សប្រឆាំង និងពួកប្រឆាំងពីគ្រប់មជ្ឈដ្ឋានទាំង ក្នុងនិងក្រៅប្រទេសក៏ដោយ ។លោក សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ថា “អនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ដែលត្រូវបានបញ្ចូល ទៅក្នុង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួន និងមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងបរិបថកម្ពុជា ។
ប្រភព៖សារព័ត៌មានដើមអម្ពិល