លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ធ្នូ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយដែលមានមន្ត្រីចំនួន ៨០នាក់ ឲ្យដឹកនាំការងារសរសេររបាយការណ៍ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីដាក់ជូនអង្គការសហប្រជាជាតិ (អ.ស.ប) ដោយផ្ទាល់។ការសម្រេចបង្កើតក្រុមការងារនេះ គឺក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា រងទណ្ឌកម្មពីបណ្ដាប្រទេសប្រជាធិបតេយ្យធំៗ នៅលើពិភពលោកមួយចំនួន ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបដែលនាំមុខគេក្នុងការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា។ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក និងឯកអគ្គរដ្ឋទូតនៃសហគមន៍អឺរ៉ុប ប្រចាំនៅអង្គការសហប្រជាជាតិ កោះប្រជុំតំណាងប្រទេសមួយចំនួន រួមទាំងតំណាងរបស់ប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ដើម្បីពិភាក្សាអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ប្រភព៖RFA