លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រាក់ឈ្នូលផ្ទះ កម្មករ-កម្មការិនី នៅឆ្នាំ២០១៨ ខាងមុខ គឺ អត់មានឡើងថ្លៃជាដាច់ខាត ។ក្នុងពិធីជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ទួល ពង្រ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ លោកហ៊ុន សែន បានឲ្យដឹងថា ក្រសួងពាក់ព័ន្ធ បានជួបពិភាក្សាជាមួយម្ចាស់ផ្ទះជួល ស្នើសុំកុំឲ្យតម្លើង ថ្លៃឈ្នួលផ្ទះឆ្នាំ ២០១៨ ។លោកបន្តថា “ប៉ុន្តែប្រសិនបើម្ចាស់ផ្ទះបែរជាតម្លើងថ្លៃឈ្នួលផ្ទះនៅឆ្នាំ ២០១៨ នេះ គឺកូន ក្មួយបង់តែតម្លៃឆ្នាំ ២០១៧ ទៅបានហើយ ក្រៅពីនោះគឺពូជាអ្នកជួយចេញឲ្យកូនក្មួយ ប៉ុន្តែពូ សង្ឃឹមថា បងប្អូនម្ចាស់ផ្ទះ នឹងមិនតម្លើងថ្លៃជួលផ្ទះឆ្នាំ ២០១៨ ឡើយ ”៕
ប្រភព៖សារព័ត៌មានដើមអម្ពិល