លោក សុខ ឥសាន បានលើកឡើងថា មហិច្ឆតាចង់បានរបស់កញ្ញា កឹម មនោវិទ្យាដែលបានស្ទុះស្ទារ រត់ទៅពឹងពាក់បរទេស ដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជាគឺគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ

2017-12-20 15:10:00 5324 Views

អ្នកនាំពាក្យ គណបក្សប្រជាកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើងថា មហិច្ឆតាចង់បានរបស់កញ្ញា កឹម មនោវិទ្យា កូនស្រី លោក កឹម សុខា ដែលបានស្ទុះស្ទារ រត់ទៅពឹងពាក់បរទេស ដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងឲ្យមាន ការដោះលែងឪពុករបស់ខ្លួន ដែលកំពុងមានពិរុទ្ធភាពទោសក្បត់ជាតិ គឺគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ ។លោក សុខ ឥសាន បានថ្លែងបញ្ជាក់តាមរយៈតេឡេក្រាម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ថា “មហិច្ឆតាចង់បានរបស់កញ្ញា កឹម មនោវិទ្យា គ្រាន់ជាការស្រមើស្រមៃប៉ុណ្ណោះ។ ការទៅពឹងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ(អសប) ឲ្យកោះប្រជុំដើម្បីដោះស្រាយបញ្ហាកម្ពុជា ពាក់ព័ន្ធនឹងការចាប់ខ្លួន លោកកឹម សុខា មិនមែនជាភារកិច្ចរបស់ក្រុមប្រឹក្សា អង្គការសហប្រជាជាតិទេ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/E6kdiT

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា