មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ និងជាកូនស្រីរបស់លោក កឹម សុខា ចាត់ទុកការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលលើកឡើងថា ប្រតិភូបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស បរាជ័យនៅវេទិកាអង្គការសហប្រជាជាតិ ថាជាការខ្វះខាតចំណេះដឹងខាងកិច្ចការបរទេស និងដំណើរការរបស់អង្គការសហប្រជាជាតិ។កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានចាត់ទុកសម្ដីអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលថា អង្គការសហប្រជាជាតិគ្មានសិទ្ធិលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជាសមាជិកនោះ ថាជាសម្ដីអវិជ្ជា ដែលមិនយល់អ្វីទាំងអស់អំពីដំណើរការរបស់អង្គការអន្តរជាតិដ៏កំពូលមួយនេះ៖ «អូខេ! ខ្ញុំនិយាយតែមួយម៉ាត់ខ្លីទេណា ខ្ញុំមិនចាប់អារម្មណ៍នឹងសម្ដីអវិជ្ជារបស់គាត់ទេ»។
ប្រភព៖RFA