លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យលោក ង្វៀន ជីវិញ (Nguyen Chivinh) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់ព័ត៌មានពាក់ព័ន្ធបដិវត្តន៍ពណ៌ ក្រោយពីកម្ពុជាបានបង្ក្រាប បដិវត្តន៍បានយ៉ាងជោគជ័យ នាពេលថ្មីៗនេះ។ពាក់ព័ន្ធការបង្ក្រាបបដិវត្តន៍ពណ៌នេះ នាយករដ្ឋមន្រ្តីវៀតណាម និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត បានគាំទ្រយ៉ាងពេញទំហឹង ឲ្យកម្ពុជា ធ្វើយ៉ាងណារក្សាសន្តិភាព និងស្ថិរភាព ដើម្បីជៀសវាងបង្កអស្ថិរភាពក្នុងសង្គម។ក្នុងជំនួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រី ក្រសួងការពារជាតិវៀតណាម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ លោក បានជម្រុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែមានទំនាក់ទំនងខ្លាំងក្លា បន្ថែមទៀត។
ប្រភព៖សារព័ត៌មានដើមអម្ពិល