មន្ត្រីតុលាការបានថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការបណ្តឹងព្រហ្មទណ្ឌ ដែលសហជីពធំៗ ចំនួន១២០ បានប្តឹងលោក ជា មុនី អតីតប្រធានសហភាពសហជីព សេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្ន ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើល ពហុវិស័យនៅកម្ពុជា ដែលបានញុះញង់ឲ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសកម្ពុជា។ តាមរយៈបណ្តឹងនេះក្រុមសហជីពធំៗ បានស្នើឲ្យតុលាការផ្តន្ទាទោស លោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ចំនួន១លានដុល្លារ។
ប្រភព៖សារព័ត៌មានដើមអម្ពិល