ក្រុមការងាររបស់អង្គការសហប្រជាជាតិ (អ.ស.) ដែលឃ្លាំមើលការឃុំខ្លួនបែបអនាធិបតេយ្យ (UN Working Group on Arbitrary Detention) បានទទួលពាក្យបណ្ដឹងរបស់ក្រុមគ្រួសារលោក កឹម សុខា កាលពីថ្ងៃទី២០ ខែធ្នូ។
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា ភ្នាក់ងារអង្គការសហប្រជាជាតិ នឹងបន្តបើកការស៊ើបអង្កេតលើករណីចាប់ខ្លួនឪពុករបស់កញ្ញាទាំងបំពានកាលពីថ្ងៃ៣ ខែកញ្ញា កន្លងទៅ៖ «វិធានការបន្តបន្ទាប់គឺគេនឹងទាក់ទងទៅអាជ្ញាធរកម្ពុជា ដើម្បីស៊ើបសួររឿងហ្នឹង ពីព្រោះពួកខ្ញុំបានទាក់ទងហើយ បានដាក់អង្គហេតុអីអស់ហើយ។ គេនឹងផ្ញើសំបុត្រមួយទៅខាងអាជ្ញាធរកម្ពុជា។ គេអាចសុំព័ត៌មានបន្ថែមពីពួកគេខ្ញុំ ពីមេធាវី ហើយបើចាំបាច់គេនឹងចុះទៅធ្វើការស៊ើបអង្កេតដល់ប្រទេសកម្ពុជាតែម្ដង»។
ប្រភព៖RFA