អ្នកនាំពាក្យគណបក្សកាន់អំណាច ស្នើទៅអង្គការសហប្រជាជាតិថា សូមកុំខ្វាយខ្វល់អំពីបញ្ហារបស់កម្ពុជា ហើយយកពេលវេលានេះ ទៅគិតគូរដោះស្រាយបញ្ហា នៅមជ្ឈិមបូព៌ា នៅអាហ្វ្រិក និងនៅតំបន់កំពុងមានសង្គ្រាមវិញល្អជាង។ ប៉ុន្តែ អ្នកវិភាគសង្គមយល់ថា ការដែលអ្នកនាំពាក្យបក្សកាន់អំណាចនិយាយដូចនេះ គឺជាការនិយាយខុសពីការពិត ព្រោះអង្គការសហប្រជាជាតិ មានសិទ្ធិពេញលេញក្នុងការត្រួតពិនិត្យលើការរំលោភសិទ្ធិមនុស្ស ដែលបង្កឡើងដោយរដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ។បញ្ហារំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិ កំពុងយកចិត្តទុកដាក់ ខណៈដែលគណបក្សប្រឆាំងស្នើឲ្យព្យួរអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិបណ្ដោះអាសន្ន។
ប្រភព៖RFA