សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ត គិតត្រឹមថ្ងៃទី២៤ ខែធ្នូ មានប្រហែល៨៥% ហើយដែលបានប្រកាសទ្រព្យសម្បត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ។អនុប្រធានគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន លោក ឃឹម ប៉ុន ឲ្យដឹងនៅថ្ងៃទី២៤ ធ្នូ ថា មន្ត្រីក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តនេះ ដែលបានចូលប្រកាសទ្រព្យសម្បត្តិមានចំនួន ២៥នាក់ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសរុប២៩នាក់។ លោកបន្តថា នៅសល់តែសមាជិកចំនួន ៤នាក់ប៉ុណ្ណោះដែលមិនទាន់ប្រកាសទ្រព្យសម្បត្តិ ក្នុងនោះសមាជិក ២នាក់កំពុងរត់គេចខ្លួន ហើយ២នាក់ទៀតនឹងប្រកាសទ្រព្យសម្បត្តិយ៉ាងយូរត្រឹមថ្ងៃទី៣០ ធ្នូ។
ប្រភព៖RFA