ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃ២២ ធ្នូ បានចេញបទបញ្ជានីតិប្រតិបត្តិមួយ ឬហៅថា (Executive Order) ដែលមានឈ្មោះថា ច្បាប់ និងយុត្តិធម៌ ដែលមានអំណាចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងឡាយណាដែលជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬជាប់ទាក់ទងនឹងអំពើពុករលួយដែលមានប្រភពទាំងស្រុង ឬមួយផ្នែកនៅក្រៅសហរដ្ឋអាមេរិក។អ្នកវិភាគឯករាជ្យលោក បណ្ឌិត មាស នី មានប្រសាសន៍ថា រហូតមកទល់ពេលនេះ ពលរដ្ឋខ្មែរទូទៅកំពុងអន្ទះសាចង់ដឹងថាតើសហរដ្ឋអាមេរិកនឹងមានវិធានការបែបណាជុំវិញការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ស្របពេលដែលកម្ពុជាគ្មានតម្លាភាព ក្នុងការបង្ហាញទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់ខ្មែរក្នុងរបបសព្វថ្ងៃនេះ។
ប្រភព៖RFA