លោក​នាយក​រដ្ឋមន្ត្រី បង្ហើប​ថា រដ្ឋាភិបាល​របស់​លោក គ្រោង​នឹង​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

2017-12-26 09:50:00 5290 Views

លោក​នាយក​រដ្ឋមន្ត្រី បង្ហើប​ថា រដ្ឋាភិបាល​របស់​លោក គ្រោង​នឹង​ស្នើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស នា​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ឲ្យ​លោក​អាច​តែងតាំង​មន្ត្រី​ត្រឹម​ថ្នាក់​រដ្ឋលេខាធិការ​បាន​ដោយ​ផ្ទាល់ ដោយ​មិន​ចាំ​បាច់​ឆ្លងកាត់​ការ​អនុម័ត​ពី​រដ្ឋសភា​ជាមុន​នោះ​ទេ។កាសែត​ខ្មែរ​ថាមស៍ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន រាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ថា លោក ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​អំពី​គម្រោង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ នៅ​ក្នុង​សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ពេញអង្គ​របស់​លោក កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ។ ក្នុង​សម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នោះ លោក ហ៊ុន សែន ថ្លែង​ថា ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​លោក អាច​តែងតាំង​មន្ត្រី​ឋានៈ​រដ្ឋលេខាធិការ​តាមរយៈ​ព្រះរាជក្រឹត្យ ដោយ​ផ្ទាល់។ លោក​បន្ត​ថា ការ​បើក​ផ្លូវ​ឲ្យ​មានការ​តែងតាំង​ដោយ​ផ្ទាល់​នេះ នឹង​ធ្វើ​ឲ្យ​ការតែងតាំង​មន្ត្រី​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ មាន​ភាព​ងាយស្រួល​ប្រសើរ​ជាង​មុន ដើម្បី​ឲ្យ​មន្ត្រី​របស់​លោក​អាច​បំពេញ​មុខតំណែង​ទំនេរ​នានា​នា​ពេល​អនាគត។

ប្រភព៖RFA

https://goo.gl/wJ2Kiz

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា