អង្គភាពប្រឆាំងអំពើពុករលួយថាម្ចាស់សង្វៀនជល់មាន់ក្នុងខេត្តកណ្តាល និងតាកែវខ្លាចតែនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ទេហើយថាអ្នកកាសែតជាង ២០០ នាក់ដែលត្រូវបានគេចោទថាយកប្រាក់ពីសង្វៀននោះមិនមានកំហុសទេ ដោយសារតែពួកគេមិនមែនជាអ្នកកាសែតមន្ត្រីរាជការសាធារណៈ។ថ្លែងក្នុងសិក្ខាសាលាស្តីពីអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយកាលពីម្សិលមិញលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានថ្លែងថាអ្នកសារព័ត៌មានទាំងជាង ២០០ នាក់នោះ ឬមន្ត្រីអាជ្ញាធរមិនមានទោសពីបទកំហែងយកប្រាក់នោះទេ បើទោះបីជាមានមែនក៏ដោយ។លោកទេសរដ្ឋមន្ត្រីបានលើកហេតុដោយសំអាងលើច្បាប់ថាដោយសារតែពួកគេមិនមែនជាអ្នកកាសែតមន្ត្រីរាជការសាធារណៈហើយទាំងអ្នកកាសែត និងមន្ត្រីអាជ្ញាធរមិនបានកំហែងយកប្រាក់ដោយសារតែខ្លាចអំណាចម្ចាស់សង្វៀនដែលជាក្មួយប្រសារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍