ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ទាំងអស់ មកប្រកាសទ្រព្យសម្បត្តិ គិតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ បានមកប្រកាសទ្រព្យសម្បត្តិ ចំនួន៦៨៦រូប។យោងតាមសេចក្ដីជូនដំណឹងស្ដីពីការទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ សមាសភាពគណបក្សសង្រ្គាះជាតិ បន្ទាប់ពីត្រូវបានរំលាយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា ចំនួនមន្រ្តីរបស់បក្សសង្រ្គោះជាតិ មកប្រកាសទ្រព្យសម្បត្តិ នៅអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ សរុបទាំងអស់មានចំនួន ៦៨៦រូប។
ប្រភព៖សារព័ត៌មានដើមអម្ពិល