ក្រុមប្រតិបត្តិប្រឆាំង នឹងអំពើពុករលួយ ដែលសហរដ្ឋអាមេរិក បានចេញនោះ មានតាំងពីមុន អតីតបក្សប្រឆាំងនៅកម្ពុជា ត្រូវបានរំលាយ ដោយតុលាការរកំពូលកម្ពុជាម្លេះ នេះតាមការការបញ្ជាក់របស់លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ។លោក សុខ ឥសាន បានបញ្ជាក់ទៀតថា ក្រុមប្រតិបត្តិនេះ របស់ សរអា មានវិសាលភាព សម្រាប់បណ្តាប្រទេសទូទៅ មិនមែនសំដៅមកលើតែ ប្រទេសកម្ពុជាទេ ។ កម្ពុជា មិនមានការព្រួយបារម្ភ លើការអនុវត្តក្រុមប្រតិបត្តិនេះទេ ។ រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនកាន់ជើង ជនប្រព្រឹត្តពុករលួយឡើយ ។ ជនពុករលួយ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
ប្រភព៖សារព័ត៌មានដើមអម្ពិល