ប្រទេសកម្ពុជា បានបោះឆ្នោត ជំទាស់ទៅនឹងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការ សហប្រជាជាតិ ដែលជំរុញឱ្យប្រទេសមីយ៉ាន់ម៉ា បញ្ចប់ប្រតិបត្តិការយោធា ប្រឆាំងនឹងជនមូស្លីមរ៉ូហ៊ីងយ៉ា និងបានអំពាវនាវឱ្យមានការចាត់តាំងប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ដោយសេចក្ដីសម្រេចនេះត្រូវបានបោះឆ្នោតគាំទ្រពីសំណាក់ប្រទេសចំនួន ១២២។រដ្ឋាភិបាលកម្ពុជា បានជំទាស់ទៅនឹងសេចក្តីសម្រេចនេះ រួមជាមួយ ប្រទេស ចិន រុស្ស៊ី ឡាវ ហ្វីលីពីន វៀតណាម បេឡារុស ស៊ីរី និង ហ្សីមបាវ៉េ។ ចំណែកឯ ២៤ ប្រទេសទៀត អនុប្បវាទ។ការបោះឆ្នោតជំទាស់ទៅនឹងសេចក្តីសម្រេចនេះ ធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានស្វែងរកការគាំទ្រពីរដ្ឋាភិបាលកម្ពុជា កាលពីដើមខែធ្នូ ដើម្បីដោះស្រាយលើវិបត្តិនេះ។
ប្រភពៈភ្នំពេញប៉ុស្ដិ៍