រដ្ឋសភាបានប្រជុំជ្រើសតាំងតំណាងរាស្ត្រ ១ រូបមកពីគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច ដើម្បីជំនួសលោក អ៊ឹម សិទ្ធី អតីតសមាជិកសភាដែលទទួលមរណភាពកាលពីពេលថ្មីៗនេះ និងបានបោះឆ្នោតជ្រើសតាំងលោក លី ឆេង សមាជិកសភាមកពីបក្សកាន់អំណាចជាសមាជិកគណកម្មការទី ៦ នៃរដ្ឋសភា។កិច្ចប្រជុំពេញអង្គដែលមានវត្តមានតំណាងរាស្ត្រ ១១១ រូបក្នុងចំណោមតំណាងរាស្ត្រ ១២៣ រូបដែលជិតពាក់កណ្តាលជាតំណាងរាស្ត្រថ្មីមកពីគណបក្សចំនួន ៣ ដែលបានទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិនោះក៏បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងលោក លី ឆេង តំណាងរាស្ត្រមកពីបក្សកាន់អំណាចមណ្ឌលរាជធានីភ្នំពេញឲ្យក្លាយជាសមាជិកនៃគណកម្មការទី ៦ នៃរដ្ឋសភាដែលជាគណៈកម្មការនីតិកម្ម និងយុត្តិធម៌។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍