ច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២0១៨ ដែលមានទំហំប្រមាណជា ៦០៣៣ លានដុល្លារ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រកាសឲ្យប្រើប្រាស់ហើយ បន្ទាប់ពីរដ្ឋសភា អនុម័ត ហើយក៏ត្រូវបានព្រឹទ្ធសភា ពិនិត្យចប់សព្វគ្រប់។ យោងតាមច្បាប់នេះ រដ្ឋ មានគម្រោងប្រមូលចំណូលក្នុងឆ្នាំ២០១៨ ឲ្យបានប្រហាក់ប្រហែលនឹងចំណាយផងដែរ ពោលគឺប្រមូលឲ្យបានជាង៥.៦ពាន់លានដុល្លារ។ ផ្អែកលើច្បាប់នេះដដែល ទំហំថវិកាជាតិប្រមាណ៦០៣៣លានដុល្លារ សម្រាប់ឆ្នាំ២0១៨ នឹងត្រូវបែងចែកទៅលើចំណាយពីរប្រភេទ គឺចំណាយចរន្ត និងចំណាយមូលធន។ រីឯប្រភពចំណូល គឺពឹងផ្អែកលើ ចំណូលចរន្ត និងចំណូលមូលធន។
ប្រភព៖សារព័ត៌មានថ្មីៗ