លោក សុខ ឥសាន បានអះ អាងថា ក្រុមហ៊ុនយក្សបញ្ជាទិញ របស់សហរដ្ឋអាមេរិក ដែលប្រកាសទិញទំនិញពីកម្ពុជា បាននឹងកំពុងធ្វើឲ្យ អតីតគណបក្សប្រឆាំងចុកឈាម

2017-12-28 09:55:00 5326 Views

អ្នកនំាពាក្យ គណបក្សប្រជាជនកម្ពុជា(CPP) លោក សុខ ឥសាន បានអះ អាងថា ក្រុមហ៊ុនយក្សបញ្ជាទិញ របស់សហរដ្ឋអាមេរិក ដែលប្រកាសទិញទំនិញពីកម្ពុជា បាននឹងកំពុងធ្វើឲ្យ អតីតគណបក្សប្រឆាំងចុកឈាម ក្នុងការ បរាជ័យដើរគៀរគរ ឲ្យអ្នកបញ្ជាទិញបញ្ឈប់ទិញពីកម្ពុជា។លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ថា ចេតនាអាក្រក់ របស់អតីតមន្ត្រីបក្សប្រឆាំង ត្រូវទទួល បរាជ័យយ៉ាងអាម៉ាស់ ក្នុងពេលដែលមន្ត្រីអតីតបក្សប្រឆាំង បាននិងកំពុងធ្វើយុទ្ធនាការឱបដៃឱបជើង ចៅហ្វាយ នាយបរទេស ឲ្យបិទទីផ្សារនាំចូលផលិតផល ឧស្សាហកម្មកាត់ដេរពីកម្ពុជា ដែលជាការចង់កម្ទេចឆ្នាំងបាយ កម្មករ និយោជិតកម្ពុជា ដោយសារតែ ក្រុមហ៊ុនយក្សអាមេរិកវ៉ុលម៉ាត់ (Walmart) ថ្លែងសរសើ រលក្ខណ្ឌការងារកម្មករ និយោជិត កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ជាប់ជាប្រចាំ ហើយបានប្តេជ្ញាបង្កើន ការនាំចូលទំនិញកាត់ដេរ ពីកម្ពុជាថែមទៀត ដែលជាការលើកទឹកចិត្តកម្មករ និយោជិតកម្ពុជា ឲ្យកាន់តែមានកម្លាំងចិត្ត និងមានក្តីសង្ឃឹម ចំពោះ អនាគតការងាររបស់ខ្លួន តទៅថ្ងៃមុខទៀត។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/dzW3XS

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា