លោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ ចេញដីកាកោះអញ្ជើញលើកទី៣ ឱ្យលោក ម៉ម សូណង់ដូ អតីតប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចូលបំភ្លឺនៅតុលាការ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនាមជាសាក្សីនៃសំណុំរឿង ក្បត់ជាតិរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ដីកាកោះរបស់លោក គី ឫទ្ធី តម្រូវឱ្យ លោក ម៉ម សូណង់ដូ ចូលបំភ្លឺនៅម៉ោង៨៖៣០នាទីព្រឹកនៅបន្ទប់ "គ"ជាន់ទី៣ នៃសាលាដំបូងរាជធានីភ្នំពេញ អំពីដំណើររឿង សន្និដ្ឋិភាពជាមួយប្រទេស ប្រព្រឹត្តដោយ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោក ម៉ម សូណង់ដូ ត្រូវចូលខ្លួនឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងនេះ ទៅជាមួយផង។
ប្រភព៖សារព័ត៌មានដើមអម្ពិល
