ក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ទូទាំងខែត្រកែប ដែលត្រូវបានគេបណ្ដេញចេញពីតំណែងទាំងបង្ខំ ក្រោយពេលរដ្ឋាភិបាលចោទគណបក្សប្រឆាំងថា ចូលរួមក្បត់ជាតិ បាននាំគ្នាទៅប្រកាសទ្រព្យសម្បត្តិរួចរាល់អស់ហើយ។ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខែត្រកែប ប្រាប់ថា ថ្វីបើក្រុមប្រឹក្សាទាំងអស់យល់ថា ការដាក់កំហិតឲ្យប្រកាសទ្រព្យសម្បត្តិនេះ ជារឿងអយុត្តិធម៌ តែពួកគេត្រូវតែបង្ខំចិត្តទៅប្រកាសដើម្បីបញ្ចៀសការធ្វើទុក្ខបុកម្នេញ។ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខែត្រកែប លោក នន់ តារា ឲ្យដឹងថា ក្រុមប្រឹក្សាបក្សប្រឆាំងនៅខែត្រកែប ហៅការបង្គាប់ឲ្យប្រកាសទ្រព្យសម្បត្តិនេះ ថាជាការរំខាន និងមានស្តង់ដារពីរផ្សេងគ្នាសម្រាប់មន្ត្រីបក្សសង្គ្រោះជាតិ និងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា៖ «»។
ប្រភព៖RFA