រដ្ឋាភិបាល បានព្រមានបិទអង្គការសង្គមស៊ីវិលមួយចំនួន ដែលរដ្ឋាភិបាលថា មិនបានដាក់របាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនទៅក្រសួងនៅពេលផុតកំណត់នៃច្បាប់ ប៉ុន្តែ សង្គមស៊ីវិលអះអាងថា នីតិវិធីដាក់របាយការណ៍ស្មុគស្មាញ។ក្រសួងមហាផ្ទៃបានកើនរំលឹកកាលពីដើមខែនេះ ដល់សមាគម អង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ឲ្យដាក់របាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ទៅកាន់ក្រសួងមហាផ្ទៃ ឲ្យបានមុនដំណាច់ខែកុម្ភៈឆ្នាំក្រោយ ដោយព្រមានចាត់វិធាន ប្រសិនបើអង្គការសមាគមមិនមែនរដ្ឋាភិបាលណាមិនគោរពតាម។អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រសួងអាចនឹងសម្រេចបិទ ឬលុបឈ្មោះអង្គការទាំងនោះចេញ ប្រសិនបើអង្គការមិនមែនរដ្ឋាភិបាលណា ខកខានមិនបានដាក់របាយការណ៍។
ប្រភព៖VOD