សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ២៩ ខែធ្នូ ឆ្នាំ២០១៧នេះ នឹងបើកសវនាការសំណុំរឿង ទណ្ឌិត សម រង្ស៊ី ដែលបរិហារកេរ្តិ៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា សូកប្រាក់កញ្ញា ធី សុវណ្ណថា ចំនួន ១លានដុល្លារអាមេរិក ។សវនាការដឹកនាំដោយ លោកហេង សុខណា ជាចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យការ។លោក គី តិច មេធាវីតំណាងដោយអាណត្តិ លោកហ៊ុន សែន បានដាក់ពាក្យបណ្ដឹង ប្តឹងទណ្ឌិត សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ៕
ប្រភព៖សារព័ត៌មានដើមអម្ពិល