អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យលោក ម៉ម សូណង់ដូ បដិសេធចូលបំភ្លឺជុំវិញរឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប់ទោសប្រព្រឹត្តអំពើក្បត់ជាតិ ក្រោមបទចោទ ឃុបឃិតជាសម្ងាត់ជាមួយបរទេស (សន្ទិដ្ឋិភាព) ។ រដ្ឋាភិបាល ចាត់ទុកអំពើលោក កឹម សុខា មានគោលបំណងផ្ទួលរំលំខ្លួន។លោក ម៉ម សូណង់ដូ បដិសេធថា លោកមិនដែលបានទទួលលិខិតកោះហៅពីតុលាការ ឲ្យលោកចូលបំភ្លឺក្នុងនាមសាក្សីជុំវិញករណីលោក កឹម សុខា ឡើយ ។ ដំណឹងកោះហៅនេះ លោក ម៉ម សូណង់ដូ អះអាងថា បានដឹងព័ត៌មានពីបណ្ដាញហ្វេសប៊ុកប៉ុណ្ណោះ។ តែយ៉ាងណាលោក ម៉ម សូណង់ដូ ដែលកំពុងរស់នៅក្រៅប្រទេសនេះ បានសរសេរលិខិតទៅលោក គី ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញវិញ កាលពីថ្ងៃទី២៨ ធ្នូ យ៉ាងដូច្នេះថា៖«ខ្ញុំមិនអាចចូលឆ្លើយបំភ្លឺតាមការកំណត់បានទេ ព្រោះខ្ញុំកំពុងរស់នៅប្រទេសបារាំង ដើម្បីពិនិត្យបញ្ហាសុខភាព»។
ប្រភព៖សារព័ត៌មានថ្មីៗ