អតីតអ្នករិះគន់រដ្ឋាភិបាលឥតសំចៃមាត់ លោក ម៉ម សូណង់ដូ ប្រកាសឈប់ធ្វើនយោបាយ និងលាលែងពីតំណែងប្រធានវិទ្យុសំបុកឃ្មុំ ខណៈតុលាការបង្គាប់ឲ្យចូលបំភ្លឺនៅខែនេះ ក្នុងសំណុំរឿងចោទប្រកាន់ លោក កឹម សុខា។ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី២២ ខែធ្នូកន្លងមកនេះ បានចេញដីកាបង្គាប់ឲ្យអតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ចូលទៅបំភ្លឺនៅតុលាការ នៅថ្ងៃទី១១ ខែមករា ក្នុងនាមជាសាក្សីក្នុងសំណុំរឿងចោទប្រកាន់លោក កឹម សុខា ថា«ក្បតិជាតិ»នោះ។ប៉ុន្តែ លិខិតចុះថ្ងៃទី១ ខែមករា លោក ម៉ម សូណង់ដូ បញ្ជាក់ថា ការប្រកាសឈប់ធ្វើនយោបាយ និងលាលែងពីប្រធានវិទ្យុសំបុកនេះ លោកថា ដើម្បីទុកឱកាសឲ្យមនុស្សជំនាន់ក្រោយជាអ្នកបន្តវេន។
ប្រភព៖VOD