អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងជាប់ឃុំ បានយកឱកាសថ្ងៃឆ្លងឆាំ្នសកល អំពាវនាវទៅបក្សកាន់អំណាចឲ្យធ្វើការបង្រួបបង្រួមជាតិ ដោយថា របត់នយោបាយបច្ចុប្បន្ន នឹងធ្វើឲ្យកម្ពុជាប្រឈមនឹងការបាត់បង់កិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិ។ក្នុងឱកាសចូលឆាំ្នសកល ឆ្នាំ២០១៨ លោក កឹម សុខា លើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលមិនព្រមស្ដារលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញ កម្ពុជាប្រឈមនឹង ការបាត់បង់ជំនួយ ឱកាសទីផ្សារ និងកិច្ចសហការសេដ្ឋកិច្ចផ្សេងៗពីសហគមន៍អន្តរជាតិ ជាពិសេសបណ្ដាលប្រទេស លោកសេរី ដែលជាហត្ថលេខីនៃកិច្ច ព្រមព្រៀងទីក្រុងប៉ារីស។ នេះបើតាមសារលិខិតរបស់លោក កឹម សុខា ក្នុងឱកាសឆ្នាំថ្មី២០១៨ ដែលអានដោយកូនស្រី កញ្ញា កឹម មនោវិទ្យា ដែលបានបង្ហោះតាមគេហទំព័ហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី១មករាឆ្នាំ២០១៨នេះ។
ប្រភព៖VOD