អ្នកនាំពាក្យ បក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា មិនអាចមានជាដាច់ខាត នូវការចរចា ផ្នែកនយោបាយណាមួយ ជាមួយអតីតបក្សប្រឆាំង

2018-01-02 16:20:00 5361 Views

អ្នកនាំពាក្យ បក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា មិនអាចមានជាដាច់ខាត នូវការចរចា ផ្នែកនយោបាយណាមួយ ជាមួយអតីតបក្សប្រឆាំង ខណៈកម្ពុជាមានបក្សនយោបាយជាច្រើន ក្រៅពីអតីតបក្សប្រឆាំង ដែលកំពុងធ្វើសកម្មភាព ស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ ។លោក សុខ ឥសាន បានឲ្យដឹងតាមរយៈ បណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ថា ការធ្វើសកម្មភាពនៅ ក្រៅប្រទេស របស់អតីតបក្សប្រឆាំង ក្នុងឋានៈជាជនល្មើសច្បាប់ និងជាទណ្ឌិតនោះ គ្រាន់តែជាសកម្មភាពឧទ្ទាមនិយម ក្រៅច្បាប់ប៉ុណ្ណោះ ហើយគ្មានឥទ្ធិពលអ្វី ដល់ផ្ទៃក្នុងប្រទេសឡើយ។ លោកបន្តថា ការធ្វើសកម្មភាពអង្វរក ឲ្យបរទេសដាក់គំនាប ឬដាក់ទណ្ឌកម្មណាមួយមកលើកម្ពុជា បានបញ្ជាក់កាន់តែច្បាស់ ពីចរិតពិសពុល ចងអាឃាដ របស់ក្រុមប្រឆាំងមកលើប្រជាជនកម្ពុជា និងប្រទេសជាតិខ្លួនឯងប៉ុណ្ណោះ ហើយសកម្មភាពនេះ នឹងធ្វើឲ្យក្រុមអតីតបក្សប្រឆាំង កាន់តែឯកោពីប្រជាជនកម្ពុជាថែមទៀត ។

ប្រភព​៖សារព័ត៌មានដើមអម្ពិល

https://goo.gl/JcEb2L

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា