គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ដែលជាបក្សមានថ្នាក់ដឹកនាំមួយចំនួនជាថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលពីម្សិលមិញបានចេញផ្សាយគោលនយោបាយសម្រាប់ប្រកួតប្រជែងការបោះឆ្នោតជាតិនាឆ្នាំក្រោយ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច ខណៈគ្មានវត្តមានគណបក្សសង្គ្រោះជាតិ។គណបក្សដែលកើតចេញពីបញ្ញវន្តមួយក្រុមដែលមានប្រភពពីអង្គការសង្គមស៊ីវិលអះអាងថាខ្លួនបានផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៥ រួមមាន សេដ្ឋកិច្ច និងការងារ សិក្សាធិការ និងយុវជន សុខាភិបាល សង្គមកិច្ច ព្រមទាំងសេវាសាធារណៈ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យជាដើម។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍