លោក​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស ៤ ប៉ុល សារឿន បាន​អះអាង​ថា

2018-01-03 12:15:00 5425 Views

លោក​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស ៤ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​អះអាង​នៅ​ចំពោះ​មុខ​មន្ត្រី​ជាន់​ខ្ពស់​យោធា​ជាច្រើន​នាក់​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៅ​អគ្គបញ្ជាការដ្ឋាន​នៃ​ក្រសួង​ការពារ​ជាតិ​កាលពី​ម្សិលមិញ​ថា​អ្នក​នយោបាយ​មួយ​ចំនួន​ក្នុង​ចំណោម ១១៨ នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​កំពុង​ចិញ្ចឹម​ចិត្ត​រៀបចំ​តំបន់​កម្លាំង​ប្រដាប់​អាវុធ​តាម​ព្រំដែន​កម្ពុជា-ថៃ ដូច​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​។នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ហ្វឹកហ្វឺន​របស់​កងយោធពល​ខេមរភូមិន្ទ និង​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការងារ​ហ្វឹកហ្វឺន​ឆ្នាំ ២០១៨ នៅ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួង​ការពារ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២ ខែ​មករា ឆ្នាំ​ ២០១៨ អគ្គមេបញ្ជាការ លោក ប៉ុល សារឿន បាន​ថ្លែង​ថា​៖ «​អ្នក​ដែល​នៅ​ពី​ក្រោយ​នៅ​បន្ត​ព្យាយាម​ធ្វើ​បដិវត្តន៍​ពណ៌​ និង​វា​អាច​មាន​គ្រោះថ្នាក់​ហើយ​សុំ​ជំរុញ​ឲ្យ​កងកម្លាំង​ទាំងអស់​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ដើម្បី​ថែរក្សា​សន្តិភាព និង​ការ​អវិឌ្ឍ​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/4LiHTc

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា