លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រលះអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ យ៉ាងចាស់ ហើយថា ប៊ិះជ្រុះតំណែង ក្រោយពីមិនយកចិត្តទុកដាក់ ពិនិត្យមើលសណ្តាប់ធ្នាប់ចរាចរណ៍ នៅវង្វង់មូលវិមានឯករាជ្យ ក្បែរសម្តេចតេជោ ដែលបណ្តែតបណ្តោយ ឲ្យមានភាពរញ៉េរញ៉ៃ ។ការថ្លែងរបស់លោក បែបនេះ ក្រោយពីសម្តេចបានឃើញ ស្រ្តីម្នាក់ដែលជិះម៉ូតូមិនគោរព ច្បាប់ចរចរណ៍ហើយពេលប៉ូលិស ហៅពិន័យមិនព្រមចុះមកភ្លាមៗនោះទេ តែបែរទៅជាតេទូរស័ព្ទ សុំកិច្ចអន្តរាគមន៍ពី អ្នកមានអំណាចទៅវិញ នៅក្បែរវិមានឯករាជ្យ ដែលខ្លួនបានជិះបញ្ច្រាស់ទិស ។
ក្នុងនោះលោកថា មុនពេលឆ្លងឆ្នាំថ្មី គឺនៅថ្ងៃទី៣១ ធ្នូ លោកបានចេញបញ្ជា ដោយផ្ទាល់ឲ្យឃាត់ម៉ូតូ អ្នកជិះល្មើសច្បាប់នៅវិមានឯករាជ្យ ក្រោយពីលោកបាន ឃើញតាមរយៈកាមេរ៉ា មិនគោរពច្បាប់ និងមានចតរថយន្ត ម៉ូតូគ្មានសណ្តាប់ធ្នាប់ នៅកាច់ជ្រុងវិមានឯករាជ្យ ជាប់សួនច្បារមុខផ្ទះលោកតែម្តង ។
ប្រភព៖សារព័ត៌មានដើមអម្ពិល