លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបង្កើតមូលនិធី ដើម្បីគាំទ្រ និងទ្រទ្រង់ ដល់អ្នកធាក់ស៊ីក្លូ

2018-01-03 16:10:00 5465 Views

 ដោយមើលឃើញ ពីទុក្ខលំបាក របស់អ្នកធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ សព្វថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបង្កើតមូលនិធី ដើម្បីគាំទ្រ និងទ្រទ្រង់ ដល់អ្នកធាក់ស៊ីក្លូ ជាពិសេសអនុញ្ញាត ឲ្យពួកគាត់ទទួល បានការព្យាបាលជំងឺ ដោយឥតគិត ថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ។ការប្រកាសរបស់លោក ហ៊ុន សែន នាពេលនេះ គឺជាដំណឹងដ៏ល្អមួយ និងមានអត្ថ ប្រយោជន៍ ជាច្រើនដល់អ្នកប្រកបមុខ របរអ្នកធាក់ស៊ីក្លូ ដោយសារបច្ចុប្បន្នចំនួន អ្នកធាក់ ស៊ីក្លូក៏មានចំនួនច្រើនដែរ ហើយភាគច្រើនជាមនុស្សចាស់ និងមានជីវភាពក្រខ្សត់បំផុត។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជាង១ម៉ឺននាក់ នៅរោងចក្រ តំបន់ទួលសង្កែ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ លោក បានមានប្រសាសន៍ថា សម្ដេចនឹងបង្កើតមូលនិធិមួយសម្រាប់អ្នកធាក់ស៊ីក្លូ និងពិនិត្យ លើតម្រូវការ ធ្វើយ៉ាងឲ្យអ្នកធាក់ស៊ីក្លូ ទទួលបានអត្ថប្រយោជន៍ ពីមូលនិធិនេះ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/D6WtZ2

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា