លោក ឈាង វុន អ្នកនំាពាក្យរដ្ឋសភា មកពីគណបក្ស ប្រជាជនកម្ពុជា បានអះអាង ថា រហូតមកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ រដ្ឋសភាមិនទាន់ ទទួលបានសេចក្តីស្នើសុំ ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ពីរាជរដ្ឋាភិបាលនៅឡើយទេ ខណៈចំណុចសំខាន់ អាចផ្តោតលើស្ថាប័ន ព្រះមហាក្សត្រ និងគណៈរដ្ឋមន្ត្រី។ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ក្រោយប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោក ឈាង វុន បានឲ្យដឹងថា ព័ត៌មានទទួលបាន គឺមានការស្នើពីលោកហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី មានសិទ្ធិក្នុងការ ស្នើធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ។ លោកលើកឡើងទៀត សភាមិនទទួលសំណើ ពីរាជរដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅឡើយទេ ប៉ុន្តែប្រសិនបើមានការ ស្នើសុំការកែប្រែរដ្ឋធម្មនុញ្ញ ត្រូវការសំឡេងឯកភាព២ភាគ៣ នៃចំនួនសមាជិករដ្ឋសភា។
ប្រភព៖សារព័ត៌មានដើមអម្ពិល