លោកនាយកររដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋ មានការ ធ្វេស ប្រហែសទិញ របស់របរមានជាតិគីមីហូបដោយខ្លួនឯង ហើយមានជំងឺ តម្កាត់នានា បែរ ជាមកស្តីបន្ទោស រាជរដ្ឋាភិបាល ទៅវិញថា មិនចេះទប់ស្កាត់ការ នាំចូលមានជាតិគីមី។លោក ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មី នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀតនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ថា “របស់ណាមានជាតិ គីមីកុំទិញទៅ។ ចឹងអីវិនឡើងអីជេរពេទ្យ ជេររាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យលក់ មានសារធាតុគីមី ចឹងកុំទិញធ្វើអី ។ ខ្លួនឯងប្រព្រឹត្តខ្លួនមកបន្ទោសគេ បើមិនទិញទេ គេនឹង ងាកមកទិញផលិតផលក្នុងស្រុកដែលគ្មានគីមីហើយ”៕
ប្រភព៖សារព័ត៌មានដើមអម្ពិល