លោកមេធាវី សំ សុគង់ ក្នុងចំណោមមេធាវីការពារក្តីផ្សេងទៀត របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានថ្លែងថា ក្រុមមេធាវីនឹងទៅជួបលោក កឹម សុខា នៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០១៧ ស្អែកនេះនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជិតព្រំដែនកម្ពុជា-វៀតណាម ដើម្បីពិគ្រោះយោបល់ផ្លូវច្បាប់។លោក កឹម សុខា ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនកាលពីថ្ងៃទី៣ កញ្ញា ករណីសហការជាមួយ សហរដ្ឋអាមេរិកផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោកជាផ្លូវការនៅថ្ងៃទី ៥ កញ្ញា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោស ដាក់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ ។ តុលាការកំពូលកាលថ្ងៃទី១៦ វិច្ឆិកា បានកាត់ទោសរំលាយ គណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ ចំពោះថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិចំនួន ១១៨រូប ។
ប្រភព៖សារព័ត៌មានដើមអម្ពិល