អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអស់សំណើច ចំពោះអតីតមេបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស ហើយមាន គម្រោងប្រមូលផ្តុំបើកកិច្ចអំពីស្ថានការនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន។លោក សុខ ឥសាន បានលើកឡើងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ថា ជាការចង់ឲ្យអស់សំណើចណាស់ដែលទណ្ឌិត សម រង្ស៊ី តាំងខ្លួនឯងជាមេដឹក នាំបក្ស ប្រឆាំងខ្មោច នឹងបើកការប្រជុំជាមួយសហការីរបស់ខ្លួននៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាពេលខាងមុខ។ លោកបន្តថា បើមានការប្រជុំមែនក៏អត់បានការដែរ ព្រោះប្រជុំគ្មានឥទ្ធិពលអ្វីដល់ការដឹកនាំគ្រប់គ្រងក្នុងប្រទេសឡើយ ។លោកថា ការប្រជុំនេះ គ្រាន់តែជាការប្រកាច់ត្រដរខ្យល់ ចង់រស់ឡើងវិញ ដែលមិន អាចរស់បានជាដាច់ខាត ។
ប្រភព៖សារព័ត៌មានដើមអម្ពិល