លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថា រដ្ឋាភិបាលដឹកនាំដោយបក្សកាន់អំណាចរបស់លោក បានទប់ស្កាត់ដោយជោគជ័យនូវអ្វីដែលលោកហៅថា «បដិវត្តន៍ពណ៌» ដែលលោកចោទថា ត្រូវបានរៀបចំឡើងដោយអតីតបក្សប្រឆាំង។លោក ហ៊ុន សែន បានថ្លែងបែបនេះនៅចំពោះមុខសាធារណជន អំឡុងពិធីរំឭកខួប ៣៩ឆ្នាំនៃថ្ងៃជ័យជម្នះ ៧ មករា ដែលត្រូវបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃនេះ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិរព័ណ៌កោះពេជ្រ។ដោយត្រូវបានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា លោក ហ៊ុន សែន ថ្លែងថា៖ «ខឿនការពារជាតិរបស់ប្រជាជន និង ខឿនសន្តិសុខជាតិត្រូវបានពង្រឹង ការពារបូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ និងភាពសុខដុមរម្យនានៃសង្គមជាតិ។ ជាពិសេស ឧបាយកលរបស់បក្សប្រឆាំងដែលឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្ដួលរលំរដ្ឋាភិបាលស្របចច្បាប់ ត្រូវបានទប់ស្កាត់យ៉ាងជោគជ័យ តាមរយៈវិធានការច្បាប់យ៉ាងម៉ឺងមាត់»។
ប្រភព៖VOD
https://goo.gl/7x9pDZ