លោក ហ៊ុន សែន បាននិយាយថា កម្ពុជាមិនដើរតាមខ្សែញាក់របស់បរទេសឡើយ។ ប្រមុខរដ្ឋាភិបាល ប្រកាសបែបនេះ នៅក្នុងថ្ងៃប្រារព្វទិវា ៧ មករា លើកទី៣៩ នៅព្រឹកនេះ។តាមរយៈបុព្វកថាជាងមួយម៉ោង លោក ហ៊ុន សែន បាននិយាយដូច្នេះថា កត្តាផ្ទៃក្នុងរបស់ជាតិ ជាកត្តាកំណត់នៃជ័យជម្នះ មិនមែនបរទេសជាអ្នកកំណត់នោះទេ។ ក្នុងន័យនេះលោក ហ៊ុន សែន បានថ្លែងថា បរទេសមួយចំនួន តែងតែប្រើវោហារសព្ទលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែវាគ្រាន់តែលេសមួយ ដែលរដ្ឋាភិបាល បានចាត់ទុកជាគោលបំណងចង់បំផ្លិចបំផ្លាញសេចក្តីសុខកម្ពុជាទៅវិញប៉ុណ្ណោះ។
ប្រភព៖ថ្មីថ្មី
https://goo.gl/493duC